ភ្នំពេញៈ ក្រោយពី កញ្ញា ឆៃលី ដាឡែន បញ្ចេញរូបស៊ិចស៊ី ដែលធ្វើឲ្យមហាជនជាច្រើន មិនពេញចិត្ត និងធ្វើការរិះគន់ទៅលើ នាងយ៉ាងចាស់ ដៃនោះ បានធ្វើឲ្យតារាដែលនិយមភាពស៊ិចស៊ី ដាឡែន ចេញមុខបកស្រាយ និងសុំទោសដល់បងប្អូនទស្សនិកជន ដោយសន្យាថា នាងលែងហ៊ាន ស្លៀកស៊ិចស៊ី បែបនេះទៀតហើយ ប្រសិនបើនាងស្លៀកពាក់ស៊ិចស៊ី ហួសកម្រិតទៀតនោះ នាងនឹងដើរចេញពីសិល្បៈដោយខ្លួនឯង។
បន្ទាប់ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចេញផ្សាយនូវព័ត៌មាន ពីការអំពាវនាវរបស់សមាគមសិល្បករខ្មែរ កុំឲ្យសិល្បការិនីខ្មែរស៊ិចស៊ីហួសកម្រិត ភ្លេចសិលធម៌ វប្បធម៌ល្អផូរផងរបស់ខ្មែរ ដូចជាជាកញ្ញា ឆៃលី ដាឡែន នោះ នៅថ្ងៃទី២៤ ខែធ្នូ នេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា កញ្ញា ឆៃលី ដាឡែន បានទួរស័ព្ទទៅរូបលោក ហើយបានសន្យាជាមួយប្រជាពលរដ្ឋខ្មែរ និងសមាគមថា ខ្លួនមិនសាងឲ្យមានបញ្ហានេះ កើនមានម្តងទៀតនោះទេ ។
លោក សុះ ម៉ាច ប្រាប់ទៀត ថាកញ្ញា ឆៃលី ដាឡែន បានទូស័ព្ទមកពីប្រទេសអាមេរិក ដើម្បីសុំទោសដល់សមាគមសិល្បករខ្មែរ ក៏ដូចជាបងប្អូនខ្មែរ ទាំងអស់ចំពោះការស្លៀកពាក់របស់នាង។
កញ្ញា ឆៃលី ដាឡែន បានធ្វើការសច្ចាតាមរយៈប្រធានសិល្បករខ្មែរថា "ខ្ញុំសូមសន្យាថា នឹងមិនស្លៀកពាក់បញ្ចេញ ភាពស៊ិចស៊ី ដែលធ្វើឲ្យប៉ះពាល់ ដល់ប្រពៃណីខ្មែរទៀតទេ ហើយប្រសិនបើមានទៀតនោះ នាងសុខចិត្តចាកចេញពីសិល្បៈដោយខ្លួនឯង” ។
តាម លោក សុះ ម៉ាច នៅពេលដែលលេចចេញរូបស៊ិចស៊ីរបស់ ដាឡែន លោកក៏មានការហួសចិត្ត ហើយក៏មិននឹកស្មានថា នាងហ៊ានស្លៀកពាក់បែបនេះដែរ ប៉ុន្តែពេលនេះ ដាឡែន ក៏បានធ្វើការសន្យាថា នាងនឹងមិនឲ្យរឿងបែបនេះ កើតឡើងទៀតទេ គ្មាននរណាម្នាក់ ដែលជៀសផុតពីកំហុសនោះទេ សំខាន់ គឺធ្វើខុសហើយ ចេះកែខ្លួន ស្វែងរកផ្លូវល្អឡើងវិញ ។
ប្រធានសមាគមរូបនេះ លើកឡើងទៀតថាតារាៗខ្មែរ ដែលមានឱកាសបានចេញទៅសម្តែង នៅក្រៅប្រទេសគួរណាស់តែ ជួយផ្សព្វផ្សាយបង្ហាញឲ្យបរទេស ស្គាល់ពីប្រពៃណីវប្បធម៌ខ្មែរ ព្រោះថាបើយើងជាខ្មែរស្លៀកពាក់ បញ្ចេញភាពស៊ិចស៊ី គឺបរទេសគាត់ធ្លាប់បានឃើញច្រើនហើយ ម្យ៉ាងខ្មែរ ត្រូវស្លៀកពាក់របៀបខ្មែរ ។
លោក សុះ ម៉ាច ក៏បានបន្តទៀតថា "បច្ចុប្បន្នខ្ញុំសង្កេតឃើញថា ភាពស៊ិចស៊ីមិនមែនមានតែ ដាឡែន ម្នាក់ទេ គឺមានតារាស្រីមួយចំនួនទៀត ដែលគាត់យក ភាពស៊ិចស៊ី ធ្វើឲ្យខ្លួនល្បី ខ្ញុំក៏មានការសោកស្តាយ និងខកចិត្តណាស់ ដែលធ្វើឲ្យតារាស្រីខ្មែរ មានការយល់ច្រឡំបែបនេះ តាមការពិតភាពស៊ិចស៊ីមិនមែន ជួយឲ្យខ្លួនយើងល្បីទេ តែវាបែរជាធ្វើឲ្យវប្បធម៌របស់ខ្មែរ កាន់តែធ្លាក់ចុះទៅវិញទេ អីចឹងខ្ញុំក៏សូមអង្វរ ដល់សិល្បការិនីទាំងអស់ មុនធ្វើអ្វីត្រូវគិតពីប្រពៃណីខ្មែរ ហើយត្រូវចូលរួមលើកស្ទួយ ប្រពៃណី វប្បធម៌ខ្មែរ កុំយកការស្លៀកពាក់បែបវប្បធម៌ អឺរ៉ុបខ្លាំងពេក” ។
ជាចុងក្រោយ លោក សុះ ម៉ាច ក៏បានធ្វើការអំពាវនាវឲ្យតារាដែលចូលចិត្ត យកភាពស៊ិចស៊ី របស់ខ្លួន ដើម្បីបង្កើនប្រជាប្រិយភាពនោះថា គួរតែមើលគំរូសិល្បៈការិនី ដែលគាត់មានភាពល្បីល្បាញ ដោយមិនចាំបាច់បញ្ចេញភាពស៊ិចស៊ី តែគាត់ពឹងផ្អែកលើសមត្ថភាព របស់គាត់ ដូចជាអ្នកនាង ម៉េង កែវពេជ្រចិន្តា,កញ្ញា សុគន្ធ នីសា,កញ្ញា ឱក សុគន្ធកញ្ញា ជាដើម ៕
ប្រភព Dap-News

0 comments:
Post a Comment